Chelsea គ្រោងវ៉ៃចេញតារាឆ្នើមរបស់ខ្លួន Timo Werner ទៅប្ដូរយក Haaland ពីDortmund

0

ក្លិបតោខៀវ Chelsea គ្រោងនឹងយកខ្សែប្រយុទ្ធ Timo Werner ជាផ្នែកមួយនៃការដាក់សំណើទិញយកខ្សែប្រយុទ្ធ Erling Haaland ដោយអាចនឹងថែមប្រាក់មួយចំនួនពីលើនោះទៀត។

តម្លៃខ្លួនរបស់ Haaland គឺដល់ទៅខ្ទង់ ១២០លានផោន (ស្មើនឹងប្រមាណ១៦៥.៨លានដុល្លារ) ខណៈ Werner ដែលផ្ទេរពីក្លិបគោជល់ RB Leipzig មកកាន់ទឹកដី Stamford Bridge កាលពីរដូវក្ដៅមុនក្នុងតម្លៃខ្លួន៤៥លានផោនតែប៉ុណ្ណោះ (ស្មើនឹងប្រមាណ៦២.១លានដុល្លារ)។

ដោយឡែក Erling Haaland ឯណោះវិញ ក្លាយជាកីឡាករឆ្នើម ដែលទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាអ្នកគាំទ្របាល់ទាត់ និងអ្នកវិភាគទាំងអស់ស្របពេលក្លិបធំៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Manchester City សុទ្ធតែចង់បានគេ៕