ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានស្រីស្រស់ប្រុសស្អាតជនជាតិ ២នាក់ បានបញ្ជាទិញថ្នាំញៀន យកចូលទៅកន្លែងធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំបណ្ដេញចេញពីកម្ពុជា ។
លោកអភិបាលខេត្ត បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី១៧ មីនានេះថា «ស្រីស្រស់ ប្រុសស្អាត បញ្ជាទិញ ថ្នាំញៀន ចូលកន្លែង ចត្តាឡីស័ក ជាប់អន្ទាក់សមត្ថកិច្ច រៀបចំបញ្ជូនចេញទៅប្រទេសដើមវិញ» ។