ក្លឹបបិសាចក្រហម Manchester United ត្រៀមនឹងផ្តល់ជូនថ្លៃពលកម្មថ្មីសម្រាប់ Bruno Fernandes ដែលមានតម្លៃ ទ្វេដងធៀបនឹងថ្លៃពលកម្មបច្ចុប្បន្ន ក្រោយឃើញពីខិតខំ និងគុណភាពលេងដ៏ល្អចាប់តាំងពី ការផ្ទេររបស់គេមកកាន់ទឹកដី Old Trafford នេះ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាលវ័យ ២៦ឆ្នាំរូបនេះ នៅរដូវកាល ២០២០/២១ គេបានបង្ហាញទម្រង់លេងយ៉ាងល្អ លើសពីរដូវកាលមុនទៅទៀត ដោយរកបាន ២២ គ្រាប់ និង Assist ១៣ លើក បង្ហាញខ្លួន ៤០ សរុបប្រកួត ។
Fernandes នឹងក្លាយជាកីឡាករ ដែលរកបានចំណូលខ្ពស់បំផុតមួយ ដោយក្លឹបនឹងធ្វើការដំឡើងថ្លៃពលកម្មពី ១០០ ០០០ ផោន/សប្តាហ៍ ទៅ ២០០ ០០០ ផោន/សប្តាហ៍ សម្រាប់គេ ហើយការផ្តល់ជូនកុងត្រាថ្មីនេះ នឹងសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា កុងត្រារបស់កីឡាករព័រទុយហ្គាល់ជាមួយ United ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៥ ឯណោះ ប៉ុន្តែក៏ធ្លាប់មានដំណឹងថា ក្លឹបយក្ស ២នៅអរស្ប៉ាញ Real Madrid និង Barcelona កំពុងតាមឃ្លាំមើលមិនដាក់ភ្នែកផងដែរ៕