រដ្ឋមន្រ្តីព័ត៌មាន៖ ទោះជឿលើប្រសិទ្ធភាពវ៉ាក់សាំងក៏ដោយ ការរក្សគម្លាតគឺជាការចាំបាច់

0

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះនូវរូបភាពនិងខ្លឹមសារដាស់តឿនមួយ ថាទោះជឿលើប្រសិទ្ធភាពវ៉ាក់សាំង យ៉ាងណាក៏ដោយ ការរក្សគម្លាតគឺជាការចាំបាច់ និងជាកាតព្វកិច្ច។

ការលើកឡើងបែបនេះធ្វើឡើង ក្រោយពីសង្កេតឃើញថាប្រជាពលរដ្ឋ មួយចំនួននៅតែមិនទាន់យល់ដឹង អំពីវិធានការរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត ពីគ្នា និងវិធានការផ្សេងៗទៀតផងដែរ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក លោករដ្ឋមន្រ្ តីបានសរសេរយ៉ាងដូច្នេះថា «ទោះជឿលើប្រសិទ្ធភាពវ៉ាក់សាំងយ៉ាងណាក៏ដោយ ការរក្សគម្លាតគឺជាការចាំបាច់ និង ជាកាតព្វកិច្ច – ពេទ្យកុមារជាតិ ព្រឹកថ្ងៃសៅរ័ ទី ៦ មីនា ២០២១»៕