ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្ដេចតេជោ បានចុះយកសំណាកបុគ្គលិក មជ្ឈមណ្ឌលថែទាំរថយន្ដ វី ឃ្លីន ស្ថិតនៅក្នុងបុរី ប៉េងហួត គំរោងទី៧ ភូមិបឹងឈូកសង្កាត់និរោធ ចំនួន ៣៥នាក់ ស្រី ១៤នាក់ជនជាតិខ្មែរ ទៅតេស្តរកកូវីដ១៩ ។ នេះបើយោងតាមលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ។




