គ្រូបង្វិក ManCity ថាឧបសគ្គដែលធំជាងគេគឺ ManUnited

0

លោក Pep Guardiola ថាបិសាចក្រហម Man United ជាក្លិបដែលមានកីឡាករល្អៗ លេងគ្រប់តំណែង ហើយសង្វាក់ និងល្បឿននៃកីឡាករនៅតំបន់ប្រយុទ្ធ ក៏ល្អសឹងតែឥតខ្ចោះ ដូចជា Bruno Fernandes និង Edinson Cavani។

នៅយប់ថ្ងៃអាទិត្យនេះ មេឃខៀវ ManchCity នឹងបើកទ្វារ Etihad ស្វាគមន៍ក្រុមភ្ញៀវ ManUnited ហើយ ខណៈដែលក្រុមរបស់លោក Pep ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនេះ ប៉ុន្តែគាត់នៅតែគិតថា ការយកឈ្នះ Man UTD មិនមែនជារឿងងាយស្រួលនោះឡើយ។

គួរជម្រាបថា ជំនួបលើកចុងក្រោយ រវាងក្រុមខ្លាំងទាំងពីរ គឺលទ្ធផលបានត្រឹម ០-០ ស្មើតែប៉ុណ្ណោះ៕