ចាប់បាន២ ក្នុងចំណោមចោរ៤នាក់ ក្នុងករណីឆក់ទូរស័ព្ទ តាមផ្លូវសាធារណៈ

0

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍អូរបែកក្អម បានចាប់ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃ អ្នកដំណើរតាមផ្លូវ សាធារណៈ នៅមុខផ្សារមីតថោន ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៥ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ គេចខ្លួន២នាក់ ជនសង្ស័យ២នាក់ ៖ឈ្មោះ ម៉ិច ម៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ
ឈ្មោះ ស៊ុន រតនៈ ភេទប្រុស អាយុ១៨ឆ្នាំពីរនាក់ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយបក្សពូក២នាក់គេចខ្លួន។

ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំងសុងណូត របស់ជនរងគ្រោះឈ្មោះ សុខ ចាន់តារារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំស្នាក់នៅ សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ៕