ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿង កំពុងបើកដឹកអ៊ីវ៉ាន់សុខៗ ស្រាប់តែជាប់ហ្វ្រាំងកង់ក្រោយ បណ្ដាលឲ្យឆេះខ្ទេច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៣៖៤៥នាទីទាបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតក្នុងភូមិក្រោបី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ ។
ជនរងគ្រោះមានឈ្មោះ ឆាង សារះ អាយុ ៣៧ ឆ្នាំ ភេទ ប្រុស រស់នៅភូមិចំបក់ ឃុំកំពុងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកអាំងទែរ ពណ៌សពាក់ ពាក់ស្លាកលេខភ្នំពេញ 3 D-9910 ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តខាងលើធ្វើដំណើរមកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើ បានជាប់ប្រាំងកង់រឺម៉កក្រោយផ្នែកខាងឆ្វេង ហើយផ្ទុះកង់បណ្ដាលឲ្យឆេះកង់រ៉ឺម៉កក្រោយទាំងអស់ និងសម្ភារៈនៅលើរ៉ឺម៉កមានកញ្ចក់ កង្ហាល់ត្រូវបានខូចខាតទាំងស្រុង ។
ភា្លមៗកម្លាំងកម្លាំងសមត្ថកិច្ច ក៏បានចេញរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងមកបាញ់ពន្លត់អស់ទឹក ចំនួន ២ឡាន ទើបរលត់ទាំងស្រុង តែសម្ភារៈនៅលើរឺម៉ករថយន្ត ត្រូវខូចខាតទាំងអស់ ៕




