Muller បានរើទៅស្នាក់នៅក្នុងបន្ទប់ក្រោមដីរបស់ខ្លួនខណៈពេលដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅផ្ទះ!

0

កីឡាករ Thomas Muller តារាឆ្នើមរបស់ក្លិប Bayern Munich បានបង្ហើបប្រាប់ពីរបៀបបង្ការខ្លួនដាក់ឲ្យនៅដាច់ដោយឡែក ដោយផ្លាស់ទៅនៅក្នុងបន្ទប់ក្រោមដីក្នុងរបស់ផ្ទះលោក ដើម្បីចៀសវាងការឆ្លងទៅប្រពន្ធកូន បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩កាលពីខែមុន។

ខ្សែប្រយុទ្ធរបស់អាឡឺម៉ង់វ័យ ៣១ឆ្នាំរូបនេះ បានខកខានជ័យជម្នះលើ Tigres របស់ម៉ិកស៊ិកខណៈពេលដែលរូបគេ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក មុនពេលហោះហើរត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញ ក្នុងយន្ដហោះឯកជនមួយ ដើម្បីសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួនក្នុងទីក្រុង Munich៕