របួសខ្សែការពារ Pique ជាក្តីបារម្ភចំពោះក្រុម Barcelona នៅជំនួប PSG ក្នុងជើងទី២!

0

ក្លឹប Barcelona មានក្តីបារម្ភខ្លាំងចំពោះជំនួបលើកទី២ជាមួយក្លឹបអ្នកមានបារាំង PSG នៅ Champions League សប្តាហ៍ក្រោយវគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលរនាំងការពារដ៏សំខាន់របស់ខ្លួន កំពុងតែមានរបួសជង្គង់សម្រាកព្យាបាល។

កីឡាករខ្សែការពារសញ្ជាតិអេស្ប៉ាញ Gerard Pique ទើបតែវិលត្រឡប់មកវិញបន្ទាប់ពីសម្រាកព្យាបាលរយៈពេល ៣ ខែដោយសាររបួសសរសៃពួរនៅជង្គង់ខាងស្តាំ។

ខ្សែការពារវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថានឹងខកខានការប្រកួត La Liga នាថ្ងៃសៅរ៍នេះ នៅ Osasuna ដោយសង្ឃឹមថា រូបគេអាចប្រឈមមុខនឹង PSG នៅទីក្រុងប៉ារីស បួនថ្ងៃបន្ទាប់។ ខណៈដែល Barcelona ត្រូវបានបំបាក់ ៤-១ ក្នុងទឹកដី កាលពីការប្រកួតជើងទី១៕