ព្រៃផ្សៃណាស់! ឳពុកកាត់ក្បាលកូនស្រី យួរតាមផ្លូវទៅប៉ុស្ត៍ប៉ូលិស ដោយសារខឹងនាងលួចមានសង្សារ (Video)

0

បរទេស៖ ដោយសារតែខឹងកូនស្រីលួចមានសង្សារ បុរសជាឳពូកម្នាក់ឈ្មោះ Sarvesh Kumar រស់នៅភូមិ Pandetara រដ្ឋUttar Pradesh ប្រទេសឥណ្ឌា បានកាត់ក្បាលកូនស្រីវ័យ ១៧ឆ្នាំ ដើរយួរក្បាលតាមផ្លូវឆ្ពោះទៅប៉ុស្តិ៍ប៉ូលិស ។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ NDTB បានបញ្ជាកឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ឪពុករូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ កាត់ក្បាលស្រីរបស់ខ្លួនពិតមែន ដោយសារតែខឹង នាងលួចមានមិត្តប្រុស ហើយរូបគេមិនពេញចិត្ត ចំពោះទំនាក់ទំនងរវាងកូនស្រី និងសង្សារ ។ មិនត្រឹមតែកាត់ក្បាលកូនស្រីខ្លួនឯងប៉ុណ្ណោះទេ បុរសជាឳពុកឃាតកដៃឆៅរូបនេះបានសារភាពថា រូបគេ នឹងសម្លាប់សង្សារកូនស្រីខ្លួនទៀ ប៉ុន្តែឥឡូវរកគេមិនទាន់ឃើញ ។

បច្ចុប្បន្ន ឳពុកតិរច្ឆានរូបនេះ ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការ ខណៈប្រពន្ធក៏ត្រូវបាន ឃាត់ខ្លួនតាមក្រោយ ។ ដោយឡែកសពកូនស្រី ដែលរកឃើញនៅក្នុងផ្ទះ ត្រូវប៉ូលិសយកទៅធ្វើកោសល្យវិច្ច័យ ៕