Home ព័ត៌មានកីឡា Everton ឈ្នះ ១-០ លើ Southampton ក្នុងទឹកដីរបស់ខ្លួនឯង (Video)

Everton ឈ្នះ ១-០ លើ Southampton ក្នុងទឹកដីរបស់ខ្លួនឯង (Video)

0

ខ្សែរប្រយុទ្ធសញ្ជាតិប្រេសុី Richarlison ជួយសម្រេចឲ្យ Everton ទទួលបានជ័យជម្នះ ១-០ នៅ Premier League លើក្រុមភ្ញៀវ Southampton កាលពីថ្ងៃច័ន្ទ ដែលទទួលបាន ១ ពិន្ទុពី ២៧ពិន្ទុចុងក្រោយ។

ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Richarlison បានបំបែកពងមាន់ យ៉ាងត្រដាបត្រដួស ដើម្បីឈ្នះការប្រកួតលើកដំបូងមួយនេះ ក្នុងទឹកដី Goodison Park​ របស់ខ្លួន។

សូមជម្រាបថា ក្រុមលេខ ៧ Everton បច្ចុប្បន្នកំពុងតែមានកម្រិត ស្មើនឹងក្រុមហង្សក្រហម Liverpool ដែលមាន ៤៣ ពិន្ទុ ជាមួយនឹងការប្រកួតនៅក្នុងដៃ ខណៈដែលក្រុម Southampton នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៤ ដោយមាន ៧ ពិន្ទុពីលើតំបន់កាត់ចោល៕

សូមទស្សនាវីដេអូហាយឡាយ៖

Previous articleBarcelona ត្រូវអវត្តមានកីឡាករឆ្នើមមួយរូប ក្នុងជំនួបប៉ះជាមួយ PSG នាពេលខាងមុខ
Next articleក្រោយផ្ទុះករណីប្លន់ កក្រើកធរណី រំជួយមេឃ លោក ពេជ្រ ស្រស់ ស្វាងចែស និងប្រកាសឈប់យកអ្នកបើកឡានឲ្យ