Home ព័ត៌មានកីឡា Barcelona ត្រូវអវត្តមានកីឡាករឆ្នើមមួយរូប ក្នុងជំនួបប៉ះជាមួយ PSG នាពេលខាងមុខ

Barcelona ត្រូវអវត្តមានកីឡាករឆ្នើមមួយរូប ក្នុងជំនួបប៉ះជាមួយ PSG នាពេលខាងមុខ

0

ខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើម Pedri Gonzalez របស់ Barca នឹងត្រូវអវត្តមានក្នុងជំនួប ទល់នឹងក្លិបសេដ្ឋីបារាំង PSG ដែលជាការប្រកួតជើងទី២ វគ្គ១៦ក្រុមពាន Champions League។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ១៨ឆ្នាំរូបនេះ បានរងរបួសសាច់ដុំជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបង្ខំចិត្តសែងចេញពីទីលាន ភ្លាមៗ ក្នុងជំនួបរវាង Barcelona ទល់នឹង Sevilla នៅនាទីទី៧០។

គួរបញ្ជាក់ថា តាំងពីលោក Ronald Koeman មកដឹកនាំក្រុមគឺ Pedri Gonzalez បានចូលលេង ៣៧ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ផងដែរ ខណៈពេលនេះ រូបគេត្រូវដេកលើក្រែចំនួនបីសប្តាហ៍៕

Previous articleអតីតប្រធានក្លិបបាសេឡូណា ត្រូវបានចាប់ខ្លួន
Next articleEverton ឈ្នះ ១-០ លើ Southampton ក្នុងទឹកដីរបស់ខ្លួនឯង (Video)