ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Paulo Dybala គឺកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈដែលកុងត្រានឹងផុតកំណត់នាឆ្នាំ ២០២២ខាងមុខនេះ ប្រសិនបើក្លឹបនៅមិនទាន់បន្តកុងត្រាទៀត Juventus នឹងត្រូវខាតបង់ ដោយរូបគេនឹងត្រូវផ្ទេរចេញដោយគ្មានតម្លៃខ្លួន។
យោងតាមរបាយការណ៍របស់គេហទំព័រ Daily Mirror បានបញ្ជាក់ថា ក្លិបធំៗនៅ Premier League មួយចំនួនដែលរួមមានដូចជា Manchester United, Liverpool និង Tottenham Hotspur កំពុងដាក់គោលដៅ ចង់បានកីឡាករវ័យ ២៧ឆ្នាំរូបនេះខ្លាំងមែនទែន មិនត្រឹមតែប៉ុណ្ណោះក្លិបយក្សពីរនៅ Laliga គឺ Barcelona និង Real Madrid ក៏កំពុងចូលខ្លួន ប្រជែងចង់បានកីឡាកររូបនេះដូចគ្នា។
គួរបញ្ជាក់ដែរថា តាំងតែពីកីឡាករូបនេះ បានមកចូលរួមជាមួយក្រុមសេះបង្កង់នៅឆ្នាំ ២០១៥ Dybala បានបង្ហាញខ្លួនចំនួន ២៤៤ ដងសម្រាប់ពានទាំងអស់នៅក្នុងប្រទេសអ៊ីតាលី ក្នុងនោះគាត់អាចរកបាន ៩៨ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ៤០ លើកផងដែរ៕