កីឡាករខ្សែបម្រើអង់គ្លេស Dele Alli ដែលគឺជាអ្នកបានជួយដឹកនាំក្រុម ឲ្យរកជ័យជំនះបានក្នុងលទ្ធផល ៤ទល់នឹង០ រវាង Spurs និង Wolfzberger នោះត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនទំរង់លេងល្អឡើងវិញខ្លាំង ខុសពីកាលគ្រាមុន។
ការប្រកួតក្នុងក្របខណ្ឌពានរង្វាន់ Europa League យប់មិញនេះ Alli អាចធ្វើបាន១គ្រាប់ដ៏អស្ចារ្ យនិងព្រមទាំងជួយមិត្តរួមក្រុម រកបាន២គ្រាប់ផ្សេងទៀតផងដែរ ហើយវាពិតជាបានធ្វើឲ្យគ្រូបង្វឹកលោក Jose Mourinho ពេញចិត្តពេញថ្លើមខ្លាំងមែនទែន ចំពោះកីឡាកររូបនេះ។
Mourinho បាននិយាយនៅក្រោយការប្រកួតថា៖ ទាំងក្លឹបនិងកីឡាកររូបនេះ ពិតជាបានស្ថិតនៅក្នុង ពេលដ៏យ៉ាប់យ៉ឺនពិតមែន ជាមួយគ្នាមួយរយៈមកនេះ ខណៈដែលគាត់កំពុងរងរបួសផង ពួកយើងបានបន្តពិភាក្សាគ្នាដដែលៗថា តើគួរតែនៅបន្ត ឬបែកផ្លូវពីគ្នា។ លោកបន្តថា៖ ទំរង់លេងនេះគឺជាអ្វី ដែលយើងចង់បាន និងមើលឃើញដូចនេះគាត់អាចនឹងធ្វើបែបនេះ សាជាថ្មីនៅក្នុងលីគ៕
ប្រែសម្រួល៖ Lee
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=b0Arj9l5atg