Man UTD គ្រោងបញ្ចេញអ្នកចាំទីក្នុងក្រុមឈុតធំ៣រូប នាបញ្ចប់រដូវកាលនេះ

0

Manchester United ត្រូវបានគេរាយការណ៍មកថា មានគម្រោងបញ្ចេញអ្នកចាំទីយ៉ាងហោចណាស់៣រូប នាបញ្ចប់រដូវកាលនេះ។ Man UTD បច្ចុប្បន្នមានអ្នកចាំទីនៅក្នុងក្រុមឈុតធំចំនួន៥នាក់ ក្នុងនោះមានតែ២នាក់គត់ ដែលបានបង្ហាញមុខជារឿយៗ រួមមានកីឡាករ David de Gea និង Dean Henderson។

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Manchester Evening News អ្នកចាំទីក្នុងក្រុមឈុតធំ៣រូបទៀត ដែលមិនសូវបានចូលលេងរួមមាន Sergio Romero, Joel Pereira និង Lee Grant អាចនឹងត្រូវចាកចេញពីទឹកដី Old Trafford បន្ទាប់ពីក្លិបមិនមានគម្រោងបន្តកុងត្រាថ្មីឲ្យពួកគេ។

សូមជម្រាបថា បច្ចុប្បន្ន Man UTD បានចំណាយដល់ទៅ ៦សែនផោនឯណោះ ក្នុង១សប្ដាហ៍ ទៅលើថ្លៃពលកម្មរបស់អ្នកចាំទី ក្នុងនោះ De Gea ទទួលបានខ្ពស់ជាងគេ ពោលគឺ៣សែនផោន ខណៈដៃទី២ កីឡាករ Henderson ទទួលបាន១សែនផោនតែប៉ុណ្ណោះ៕