Lyon ឡើងឈរកំពូលតារាងនៅលីគទី១ ដោយលទ្ធផលឈ្នះ ៣-២ លើ Stade Brestois (Video)

0

ក្រុម Olympique Lyonnais បានឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ជាបណ្តោះអាសន្ន តាមរយៈការផ្តួល Stade Brestois 3-2 ខណៈប្រព័ន្ធការពាររបស់ម្ចាស់ផ្ទះមិនរឹងមាំ កាលពីថ្ងៃសុក្រ។

ការប្រគួតយ៉ាងស្វិតស្វាញ រវាងក្រុមទាំងពីរ ធ្វើឲ្យម្ចាស់ផ្ទះ Stade Brestois មានការលំបាកក្នុងការវាយបក ដោយសារប្រព័ន្ធជើងក្រោមមិនរឹងមាំ បណ្តាលឲ្យក្រុមភ្ញៀវវាយលុកយ៉ាងខ្លាំងក្នុងតង់ទី១។

Lyon រកបាន ៥៥ ពិន្ទុពី ២៦ ប្រកួតនាំមុខក្រុមលេខ ២ Lille និងចំណាត់ថ្នាក់លេខ ៣ Paris St Germain ដែលមាន ៥៤ ពិន្ទុធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Monaco នៅថ្ងៃអាទិត្យ៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=fGhYGbfnkrk