ភ្នំពេញ៖ មេខ្យល់យកថ្លៃនាំពលករ ចេញពីប្រទេសថៃម្នាក់ ៣៣០០បាត ខណ:ប្រទេសថៃកំពុងផ្ទុះកូវីដ១៩ ពុំដែលធូរស្បើយ។ នេះបើយោងតាមហ្វេសប៊ុកផេកលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ក្រុមគ្រូពេទ្យស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី១៩កុម្ភ: ២០២១ ចុះអនុវត្តន៍ការងារពិនិត្យសុខភាព និងយកសំណាកជាលើកទី២ លើពលករឆ្លងដែនខុសច្បាប់ទាំង១៣នាក់ ។ ព្រោះតែលង់លក់ និងការបោកបញ្ឆោត របស់មេខ្យល់ ក្នុងគោលបំណងគេចវេស ពីការធ្វើចត្តាឡីស័ក មាត់ច្រកចាំយាម ពលករម្នាក់ ក្នុងចំណោមពលករទាំង១៣នាក់ បានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរចេញពីស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃដោយថ្មើរជើងលើខ្នងភ្នំ (ខាវវង់) ចុះមកបន្តដំណើរតាមអូរប៊័រ សំដៅមកកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួចឡើងតាកស៊ីបន្តដំនើរមក ស្រុកកំណើតនៅស្រែអំបិល មេខ្យល់យកថ្លៃនាំចេញ ៣៣០០បាត៕



