Rivaldo៖ Messi នឹងផ្លាស់ចេញពី Barcelona ក្រោយបញ្ចប់រដូវកាលនេះ

0

អតីតជម្រើសជាតិប្រេសុីល និងជាអតីតតារាស៊ុតរបស់Barca លោក Rivaldo បានទម្លាយឲ្យដឹងថា Lionel Messi នឹងចាកចេញពី Barcelona ដើម្បីផ្លាស់ទៅកាន់ Paris Saint Germain ឬ​ Manchester City ក្រោយបញ្ចប់រដូវកាលនេះ។

កុងត្រារបស់ Messi នៅ Barcelona នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយអាចចាកចេញពីកីឡដ្ឋាន Camp Nou ដោយគ្មានតម្លៃខ្លួន។

កាលពីមុនចាប់ផ្តើមរដូវកាល កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះ ក៏មានបំណងចង់ចាកចេញពី Barcelona ផងដែរ ។ ប៉ុន្តែត្រូវបានក្លិបបានបដិសេធ ពីព្រោះក្លិបចង់បានតម្លៃខ្លួន ផ្តាច់កុងត្រាខ្ពស់ពីក្រុមដែលចង់បាន Messi។

សូមជម្រាបថា បរាជ័យយ៉ាងធ្ងន់ធ្ងរទល់នឹង PSG នឹងក្លាយទៅជាការប្រកួតចុងក្រោយបង្អស់របស់ Messi ក្នុងពានរង្វាន់ Champions League នាកីឡដ្ឋាន Camp Nou៕