Man City ធ្វើបានកំណត់ត្រាថ្មីក្រោយយកឈ្នះ Everton យប់មិញ (Video)

0

ក្រោយការប្រកួតយប់មិញនេះ ក្រុមរបស់លោក Pep Guardiola គឺអាចធ្វើបានជ័យជំនះគ្រប់ការប្រកួត នៅលីគកំពូលទាំងអស់ សម្រាប់ឆ្នាំ២០២១ នេះហើយក៏បានក្លាយទៅជា កំណត់ត្រាថ្មីរបស់ក្លឹបផងដែរ។

Man City បានបំបែកកំណត់ត្រាថ្មីរបស់ Premier League ក្រោយយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល៣ទល់នឹង១ ដែលវាបានក្លាយទៅជាជ័យជំនះទី ១០ប្រកួតជាប់គ្នាសម្រាប់ឆ្នាំថ្មីនេះ។

គឺមិនទាន់មានក្រុមណាមួយ អាចធ្វើបាននៅ Premier League ឡើយ សម្រាប់ការចាប់ផ្តើមឆ្នាំថ្មីបែបនេះ ហើយខណៈដែលខ្លួន កំពុងមានពិន្ទុនាំមុខដាច់ទៅលើក្រុមផ្សេងទៀត ក្នុងតារាងដើម្បីឈានទៅលើកពានរង្វាន់ ក្នុងលីគសាជាថ្មី។

និយាយទៅកាន់ BBC Sport បន្ទាប់ពីការប្រកួត លោក Pep បាននិយាយសារភាពថា ក្រុមរបស់លោក ពិតជាមានភាពលំបាកមែនទែន មុនការឈានមកដល់ចំណុចនេះ៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖