Man UTD និង Man City កំពុងតាមចង់បាន Kane

0

Daily Mail ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាសទីបំផុតបានដាក់តម្លៃ របស់កីឡាករខ្សែប្រយុទ្ធ Harry Kane ដល់ទៅ១៥០លានផោន ហើយខណៈដែលកីឡាករ តែងតែត្រូវព័ត៌មានចេញផ្សាយថា នឹងអាចចាកចេញនៅរដូវក្តៅនេះ។

Spurs នឹងមិនទទួលយកឡើយនូវតម្លៃខ្លួនទាំងឡាយណា ដែលមិនអាចដល់ទំហំដែលខ្លួនចង់បាននេះដែរ ក្នុងនោះយើងបានដឹងថា មានក្លឹបយក្ស២របស់អង់គ្លេស កំពុងតាមចង់បានដូចជា មេឃខៀវ Man City និងបិសាចក្រហម Man UTDផងដែរ។

គួរឲ្យដឹងដែរថា Kane នៅរដូវកាលនេះគឺអាចរកបាន១៣គ្រាប់រួចមកហើយ និងក៏ជារដូវកាលទី៧ជាប់គ្នា ដែរគាត់អាចរកបានគ្រាប់បាល់ចូលខ្ទង់១០រហូតមក ប៉ុន្តែនៅជាមួយនឹង Spurs កីឡាកររូបនេះ ហាក់ដូចជាមិនសូវមានឱកាស ក្នុងការលើកពានរង្វាន់បានច្រើនឡើយ៕

ប្រែសម្រួល៖ Lee