Haaland ធ្វើបានកំណត់ត្រាថ្មីលើស Mbappe, Messi និង CR7 នៅ Champion League

0

កីឡាករខ្សែប្រយុទ្ធ Haaland អាចត្រូវបានគេមើលឃើញថា អាចបង្ហាញទំរង់លេងបានយ៉ាងល្អ នៅក្នុងការប្រកួត Champion League វគ្គ១៦ក្រុមចុងក្រោយ ប៉ះនឹងក្រុមអេស្បាញ Sevilla កាលពីយប់មិញ។

Erling Haaland បានក្លាយទៅជាកីឡាករដំបូងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ Champion League ដែលអាចស៊ុតបញ្ចូលទី បានទៅដល់១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ត្រឹមតែ១៣ដងប៉ុណ្ណោះ នៅក្នុងក្រុបខណ្ឌពានរង្វាន់ Champion League ហើយសូម្បីតែ Messi, CR7 និង Mbappe ក៏មិនទាន៉អាចធ្វើបានលឿនដូចនេះនៅឡើយដែរ។

គូរឲ្យដឹងដែរថាកាលពីមុននេះផងដែរ Haaland ក៏ជាម្ចាស់កំណត់ត្រា ដែលអាចស៊ុតបាន៥គ្រាប់លឿនបំផុត និង១០គ្រាប់លឿនបំផុត នៅព្រឹត្តិការណ៍ Champion League ផងដែរ ប៉ុន្តែទំរង់លេងរបស់កីឡាករ ហាក់ដូចជានឹងនៅតែបន្តធ្វើបាន កំណត់ត្រាបែបនេះបន្ថែមទៀត នាពេលខាងមុខជាមិនខាន។

Haaland បច្ចុប្បន្នមានមធ្យមភាគស៊ុតបញ្ចូលទីដល់១,៦៤គ្រាប់ ក្នុងរយៈពេល៩០នាទី ខណៈដែល Messi មានអត្រាដូចគ្នានេះត្រឹមតែ០,៤៧គ្រាប់ប៉ុណ្ណោះ, Mbappe មាន០,៦៧គ្រាប់ នៅក្នុងគ្រាដែលពួកគេមានវ័យ២០ឆ្នាំ៕

ប្រែសម្រួល៖ Lee