Klopp សារភាពថា ក្តីសង្ឃឹមប្រែរលាយសូន្យ

0

លោក Jurgen Klopp បានសារភាពថាក្តីសង្ឃឹមរបស់ Liverpool ក្នុងការការពារតំណែងជើងឯក Premier League របស់ពួកគេ ត្រូវបានបញ្ចប់បន្ទាប់ពីចាញ់ Leicester City ក្នុងលទ្ធផល ៣-១ ។ បច្ចុប្បន្នក្រុមហង្សក្រហម តាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន ១៣ ពិន្ទុ ។ នៅពេលសួរថា តើឱកាសនៃការឈ្នះពានរង្វាន់របស់ Liverpool បានបញ្ចប់ហើយឬនៅ លោក Klopp បានឆ្លើយដោយត្រង់ៗថា វាពិតជាពិបាកណាស់ ។ ខ្ញុំមិនគិតថាយើងអាចបំពេញចន្លោះខ្វះខាតបាននោះទេ។ យើងមិនបារម្ភអំពីពានទេ ហើយយើងដឹងថានឹងត្រូវធ្វើអ្វីបន្តទៀត។

បន្ទាប់ពី Mohamed Salah បានរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះនៅឯកីឡដ្ឋាន King Power, កំហុសការពារបានធ្វើឱ្យ Liverpool ខកចិត្តជាថ្មីម្តងទៀត។ យើងបានរកគ្រាប់បាល់បញ្ចូលទីបានយ៉ាងអស្ចារ្យ ប៉ុន្តែគ្រាប់បាល់តាមស្មើរ ជាគ្រាប់បាល់មួយដ៏ចម្លែក ហើយខ្ញុំគិតថាវាជាបាល់ offside ហើយគ្រាប់បាល់ទី២ ខ្ញុំពិតជាមិនយល់នោះទេ ហើយចំណែកឯគ្រាប់បាល់ទី៣ វាពិតជាសម្ពាធយ៉ាងខ្លាំងដល់ពួកយើងទាំងអស់គ្នា។

យើងត្រូវចៀសវាងពីការបង្ករកំហុស ថ្ងៃនេះយើងធ្វើមិនបានល្អ ហើយការប្រកួតដែលនៅសល់យើងសង្ឃឹមថាពិតជាល្អ។
ដំបូងយើងត្រូវខំប្រឹងបន្តទៀត ហើយលទ្ធផលគឺទាក់ទងនឹងទម្រង់លេងរបស់ពួកយើង៕