ភ្នំពេញ៖ កម្លាំងនគរបាលស្រុកថ្មគោល បានបង្ក្រាបឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានអាវុធ (ប្រើពូថៅកាប់បណ្តាលឲ្យរបួស) បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់។
ករណីនេះកើតឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី នៅចំណុចក្រុមទី១០ ភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល ។
ជនបង្កឈ្មោះ គី មនោរម្យ ហៅ (គួយ) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល បានយកពូថៅកាប់មកលើជនរងគ្រោះឈ្មោះ យ៉ុម សំណើម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឲ្យរងរបួសត្រូវពោះ ១កន្លែង និងខ្នង ១កន្លែង ត្រូវបានក្រុមគ្រួសារបញ្ជូនមក មន្ទីរពេទ្យបង្អែកស្រុកថ្មគោល។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូត ពូថៅផ្លែដែកដងឈើចំនួន១ ។
បច្ចុប្បន្ន ជនដល់និងវត្ថុតាង កម្លាំងនគរបាលជំនាញនៃ អធិការដ្ឋាននគរបាលស្រុក ថ្មគោលកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិថី ៕