Carvajal មានឈ្មោះនៅក្នុងបញ្ជី កីឡាកររបួសជាមួយនឹង Ramos និង Hazard

0

កីឡាករខ្សែការពារកណ្តាលរបស់ក្លឹប Real Madrid ម្នាក់ទៀតហើយដែលបានទទួលរងរបួស ក្រោយជំនួបគ្នាជាមួយនឹងក្រុម Valencia ហើយនៅពេលនេះជឿជាក់ថានឹងអាចបន្តសម្រាកព្យាបាល
របួសយ៉ាងហោចណាស់ ជាច្រើនសប្តាហ៍ជាមិនខាន។

បញ្ជីរបួសរបស់ Real Madrid មកដល់ពេលនេះហាក់ដូចជាមានសភាពច្រើនទៅៗ ហើយបន្ទាប់ពីរបួសរបស់ Carvajal រូបនេះដោយក្នុងនោះក៏ត្រូវបានគេមើលឃើញដែរថា កីឡាករខ្សែការពារឆ្នើម Sergio Ramos និងខ្សែប្រយុទ្ធ Eden Hazard ក៏សុទ្ធតែរបួសរួចទៅហើយ។

Carvajal បានបង្ហាញខ្លួនតែ២៨នាទីប៉ុណ្ណោះ នៅក្នុងការប្រកួតជ័យជំនះទៅលើក្រុម Valencia ក្នុងលទ្ធផល២ទល់នឹង០ និងត្រូវបានដាក់ជំនួសមកវិញដោយកីឡាករ Lucas Vazquez។ ក្រោយការប្រកួត Real Madrid បានប្រកាសថា Cavarjal ពិតជាបានរបួសសាច់ដុំមែន ហើយកំពុងបន្តដំណើរការតេស្ត និងព្យាបាលជាមួយនឹងក្រុមគ្រូពេទ្យ៕

ប្រែសម្រួល៖ Lee