Liverpool ចុះហត្ថលេខា Kaide Gordon ពី Derby County

0

យោងតាមសេចក្តីប្រកាសមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ក្លិប Derby នៅថ្ងៃនេះបានអោយដឹងថា កីឡាករ Kaide Gordon ជាខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ដែលមានទេពកោសល្យ បានបញ្ចប់ការផ្លាស់ប្តូរពី Derby County ទៅ Liverpool FC ។

សេចក្តីប្រកាសនេះ និយាយអំពីថ្លៃឈ្នួល ដែលមិនបានបង្ហាញ សម្រាប់កីឡាករវ័យ ១៦ឆ្នាំ ប៉ុន្តែត្រូវបានសារព័ត៌មាន Sky Sports ចុះផ្សាយថាការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យ Liverpool ចំណាយថ្លៃដើមដំបូង ១ លានផោន ជាមួយនឹងតម្លៃសក្តានុពល នៃការផ្ទេរកើនឡើងដល់ ៣លានផោន។

សូមជម្រាបថា Gordon បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្រុម Derby នៅក្នុងខែធ្នូដ៏ខ្លីមួយ។ កាលពីខែធ្នូត្រូវបានគេរាយការណ៍ថា បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Tottenham និង Manchester United មុនពេលដែល Gordon បានឈានដល់កិច្ចព្រមព្រៀងផ្ទេរជាមួយ Liverpool៕