អ្នកចាំទី Henderson ត្រៀមខ្លួនសម្រាប់ក្រុម Man Utd បន្ទាប់ពី De Gea បង្ករកំហុសច្រើនដង

0

Dean Henderson បានត្រៀមខ្លួនជាស្រេច ដើម្បីបោះជំហានឡើងលេងឱ្យក្រុមបិសាចក្រហម ជំនួស David de Gea បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ ពីគ្រូបង្វឹក Man Utd លោក Ole Gunnar Solskjaer ក្នុងការហ្វឹកហាត់។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានដើរតួនាទីយ៉ាងសំខាន់នៅរដូវកាលនេះ ក្រោយពីវិលត្រឡប់មកក្លឹបវិញ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការខ្ចីជើងនៅឯក្លិប Sheffield United កាលពីរដូវកាលមុន។

Henderson ទំនងជាមានឱកាសមួយទៀត ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ នៅពេលដែល Man United ធ្វើជាម្ចាស់ផ្ទះទទួល West Ham ក្នុងការប្រកួត FA Cup ជុំទី ៥ នៅ Old Trafford។

គួររំលឹកថា ការសម្រេចនេះ គឺបន្ទាប់ពីអ្នកចាំទី David de Gea បានធ្វើឲ្យមានកំហុសច្រើនពេក ក្នុងការប្រកួត ក្រោយលទ្ធផលស្មើ ៣-៣ ជាមួយ Everton នៅ Premier League កាលពីថ្ងៃសៅរ៍៕