លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបញ្ជាក់ថា Paul Pogba ត្រូវបានអវត្តមានរយៈពេលពីរបីសប្តាហ៍ ដោយមានបញ្ហារបួសភ្លៅ។
ខ្សែបម្រើរូបនេះ បានរងរបួសក្នុងកំឡុងពេលប្រកួតស្មើ ៣-៣ ទល់នឹងក្រុម Everton ហើយត្រូវបានផ្លាស់ប្តូរដោយ Fred ហើយពេលនេះរូបគេនឹងត្រូវអវត្តមានដើម្បីព្យាបាលរបួស។
Pogba ត្រូវបានគេដឹងភ្លាមៗ នៅពេលដែលគាត់បានមានបញ្ហានៅ Old Trafford កាលពីល្ងាចថ្ងៃសៅរ៍ ថាគាត់នឹងត្រូវទទួលការព្យាបាល និងការស្កេននៅចុងសប្តាហ៍នេះ ដែលបានបញ្ជាក់ពីការរបួសសាច់ដុំភ្លៅរបស់គាត់៕