AC Milan ត្រូវបាន the Sportskeeda ចេញផ្សាយថា ពិតជាមានបំណងចង់រក្សាទុក កីឡាករខ្សែបម្រើប្រយុទ្ធ Brahmi Diaz ពិតមែននៅក្រោយកុងត្រាខ្ចីជើងជាមួយនឹងក្លឹប Real Madrid ដែលនឹងចប់ទៅនៅចុងរដូវកាលនេះ។
ចាប់តាំងតែពីបានផ្ទេរមក AC Milan កីឡាកររូបនេះបានបង្ហាញទំរង់លេង គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកំពុងប្រជែងយ៉ាងខ្លាំងក្លា នៅក្នុងតំបន់ដែលអាចចាប់យកតំណែងម្ចាស់ពានរង្ចាន់អ៊ីតាលី
Serie A បានផងដែរប្រជែងជាមួយនឹង Juventus។
កីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួនលេងឲ្យក្លឹប នៅក្នុងការប្រកួតលីគដល់ទៅ១៥ដង និងអាចស៊ុតបញ្ចូលទី បាន១គ្រាប់ ព្រមទាំងបោះបាល់ឲ្យមិត្តរួមក្លឹបរកបាន៣ដង និងក្លាយទៅជាប្រធានបទសម្រាប់ភ្នាក់
ងារក្លឹប និងក្លឹបក្នុងការពិភាក្សាគ្នា នាពេលខាងមុខ ថាតើអាចខ្ចីជើងបន្ថែមទៀតឬក៏ទិញដាច់តែម្តង៕
ប្រែសម្រួល៖ Lee