កីឡាករខ្សែការពារជើងចាស់ Gerad Pique ក្នុងវ័យ៣៤ឆ្នាំទៅហើយ ហាក់ដូចជាបានមើលយ៉ាងច្បាស់ហើយថា នឹងមិនមានផែនការក្នុងការចាកចេញពីក្លឹប Barcelona ឡើយ ហើយថ្ងៃនេះកីឡាករ បានចេញមកបញ្ជាក់យ៉ាងច្បាស់ផងដែរ អំពីអនាគតរបស់ខ្លួន។
Pique បាននិយាយថាគាត់មានផែនការរួចទៅហើយ ក្នុងការចូលនិវត្តជាមួយនឹង Barcelona ហើយលើសពីនេះ គាត់ក៏បានអះអាងដែរថា សូម្បីតែ Lionel Messi បច្ចុប្បន្នក៏កំពុងរីករាយនៅទីនេះផងដែរ និងគ្មានបំណងចាកចេញឡើយ។
គួរឲ្យដឹងដែរថា Pique ទើបតែត្រូវបានបញ្ចូលឈ្មោះចូលទៅក្នុងបញ្ជីវិរិៈបុរសរបស់ក្លឹប ក្រោយការបង្ហាញខ្លួន បានរហូតទៅដល់ ៥៥០ដងជូន Barcelona បន្ទាប់ពីបានផ្ទេរមកពីក្លឹបបិសាចក្រហម Man UTD វិញ
កាលពីឆ្នាំ២០០៨៕
ប្រែសម្រួល៖ Lee