Fernandinho ត្រូវបានផ្តល់ឱកាស ធ្វើជាជំនួយការរបស់លោក Pep

0

យើងបានដឹងមកហើយថាកីឡាករប្រេស៊ីល Fernandinho ខ្សែបម្រើឆ្នើមរបស់ក្លឹបមេឃខៀវ Man City បាន
ឈានចូលមកដល់ឆ្នាំចុងក្រោយ នៃកុងត្រាជាមួយនឹងក្លឹបទៅហើយ ព្រមទាំងមានព័ត៌មានអំពីការផ្ទេរ ត្រឡប់ទៅលេងនៅ
ស្រុកកំណើតវិញផងដែរ។

ប៉ុន្តែនៅសប្តាហ៍នេះ មានការចេញផ្សាយដោយ the Goal ថាកីឡាកររូបនេះកំពុងត្រូវបានក្លឹប ផ្តល់ការងារជាជំនួយការគ្រូ
បង្វឹករបស់លោក Pep Guardiola ជាមួយនឹងក្លឹប។ គាត់គឺជាកីឡាករដ៏សំខាន់របស់ក្លឹប ចាប់តាំងតីពីបានផ្ទេរមកទីនេះ ក្នុងឆ្នាំ២០១៣ ពីក្លឹប Shakhtar Donetsk។

ក្នុងនាមជាកីឡាករវ័យចំណាស់ជាងគេរបស់ក្លឹប និងបទពិសោធដ៏អស្ចារ្យដែល Fernandinho វ័យ៣៥ឆ្នាំរូបនេះ បានចែករំលែក ទៅដល់កីឡាករជំនាន់ក្រោយដូចជា Aguero និង De Bruyne ជាដើមផងនោះ ក្លឹបពិតជាបានមើលឃើញ នូវគុណសម្បត្តិនិងជំនាញពីធម្មជាតិ របស់គាត់ក្នុងការដឹកនាំក្លឹបនេះ៕

ប្រែសម្រួល៖ Lee