អាណិតណាស់! មនុស្ស​ប្រុស​ស្រី​ ៦​នាក់​រង​របួសធ្ងន់​ស្រាល​ ក្រោយជិះម៉ូតូបុកគ្នាពេញទំហឹង

0

ភ្នំពេញ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ​៦​នាក់​ ស្រី​២​នាក់​ រង​របួសធ្ងន់​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ កាលពី​ថ្ងៃ​ទី​៧​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៦​៖៣០​នាទី​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​នៅ​ភូមិ​រូង​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ គេ​បានឃើញ​ម៉ូតូ​ធន់​ C125​ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៣​ ពាក់​ផ្លា​ក​លេខ​ពោធិ៍សាត់​1E.2344​ បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​ដោយ​ឈ្មោះ​ ណ​ម​ សុ​ផាត់​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ចា​យ៉ូ​វ​ ឃុំ​មេទឹក​ ស្រុក​បាកាន​(​របួសស្រាល​)​ និង​អ្នក​រួម​ដំណើរ​ជិះ​ពីក្រោយ​៖

១-​ឈ្មោះ​ ស៊ន​ ធាង​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​ (​របួសស្រាល​)​។​

២-​ឈ្មោះ​ ឆាយ​ គា​ ភេទ​ស្រី​ អាយុ​ ៥៤​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​(​របួសធ្ងន់​)​។​

ប្រភពបន្តថា លុះ​បើកបរ​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ បុក​ម៉ូតូ​ម៉ាក​ស៊ូ​មមើ​អិ​ច​ពណ៌​ស្វាយ ​ពាក់​ផ្លា​ក​លេខ​ពោធិ៍សាត់​ 1L.6477​ ដែល​បើក​ឆ្លងផ្លូវ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ ដោយ​ឈ្មោះ​ ប៊ុ​ន​ វណ្ណ​ហៀ​ប​ ភេទ​ប្រុស​ អាយុ​ ១៣​ឆ្នាំ​ រស់នៅ​ភូមិ​ព្រះ​ម្លូរ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​(​របួសស្រាល​)​ និង​អ្នក​រួម​ដំណើរ​ជិះ​ពីក្រោយ​១-​ឈ្មោះ​ ប៊ុ​ន​ វណ្ណ​:​ ភេទ​ប្រុស​ អាយុ​ ៣​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​(​របួសស្រាល​)​ និង២-​ឈ្មោះ​ ឈាង​ ឆាង​ ភេទ​ប្រុស​ អាយុ​ ១៣​ឆ្នាំ​ រស់នៅ​ភូមិ​រូង​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ (​របួសស្រាល​)​។​ ក្រោយ​ពេល​កើតហេតុ​គេ​បាន​បញ្ជូន​ អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​បាកាន​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ បឹង​ខ្នារ​បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បណ្តាល​មក​ពី​កត្តា​ល្បឿន​ និង​ការ​មិន​ប្រុង​ប្រយ័ត្ន​ ។​ ក្រោយធ្វើការវាស់វែង ​វត្ថុ​តាង​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​បឹង​ខ្នារ ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕