ដំណឹងល្អ! ៣ថ្ងៃទៀត វ៉ាក់សាំងការពារកូវីដ១៩ ជាជំនួយរបស់ចិន នឹងមកដល់កម្ពុជា

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា ៣ថ្ងៃទៀត ពោលនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងមកដល់កម្ពុជា

តាមរយៈសារសម្លេង ក្នុងបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ បានមានប្រសាសន៍ថាសម្ដេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំង នៅព្រលានយន្តហោះអន្តរជាតិប៉ូចិនតុង ដោយផ្ទាល់តែម្ដង

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសកំណត់យកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មុនចូលឆ្នាំចិនដេីម្បីចាក់វ៉ាក់សាំងមុនគេ នៅមន្ទីរពេទ្យកាល់ម៉ែត្រ សម្ដេចថា ក្រៅពីនោះ នឹងមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀត ក៏នឹងចាក់វ៉ាក់សាំងនេះផងដែរ៕