ភ្នំពេញ៖ ស្នងការនគរបាលខេត្តបា់ដំបង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិចំនួន ៣នាក់ ក្នុងពេលតែមួយ។
យោងតាមស្នងការនគរបាលខេត្តបា់ដំបង បានអោយដឹងថា ដោយអនុវត្តតាមបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌបានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ឱ្យដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋានចុះប្រតិបត្តិការ អនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការនៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ដោយនាំខ្លួនជនសង្ស័យឈ្មោះ ពៅ វ៉ាន់ធី ហៅ លី ភេទប្រុស ឆ្នាំកំណើត ១៩៥៦មានទីកន្លែង កំណើតភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកក្បាលរមាស ខេត្តកំពត និងទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ដែលពាក់ព័ន្ធករណីឆបោក(យកប្រាក់,គ្រឿងអលង្ការ,និងម៉ូតូ) របស់ជនរងគ្រោះ។
សូមជម្រាបជូនថា កាលពីអំឡុង ខែតុលាឆ្នាំ២០២០កន្លងទៅជនសង័្សយរូបនេះបានធ្វេីសកម្មភាព ឆបោកលេីជនងគ្រោះចំនួន០៣នាក់នៅក្នុងក្រុងបាត់ដំបង ដែលក្នុងនោះយកបានម៉ូតូចំនួន០២គ្រឿង ប្រាក់រៀលចំនួន៥,៥៩៩,០០០រៀលនិងគ្រឿងអលង្ការមានខ្សែកផ្លាទីនចំនួន០២ខ្សែមានទម្ងន់០១ដំឡឹង។
-ជនរងគ្រោះមានឈ្មោះ
១-ឈ្មោះ ដៀត វណ្ណៈ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិអណ្ដូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ វុន សាវុធ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិកំពង់ព្រៀង ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ វ៉ាត់ ភូវង្ស ភេទប្រុស អាយុ ១៧ឆ្នាំមានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូម៉ាក ហុងដា ឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន ២គ្រឿង (ជារបស់ជន សង្ស័យ ១គ្រឿង និង របស់ជនរងគ្រោះ ១គ្រឿង )។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់៕