Home ព័ត៌មានកីឡា អតីតកីឡាករម្នាក់របស់ Villa ចង់ឲ្យ Grealish លេងឲ្យ Man Cityជាង Man UTD

អតីតកីឡាករម្នាក់របស់ Villa ចង់ឲ្យ Grealish លេងឲ្យ Man Cityជាង Man UTD

0

អតីតកីឡាករខ្សែបម្រើម្នាក់របស់ក្លឹប Aston Villa ដែលរូបលោកផ្ទាល់ ក៏ជាកីឡាករដែលបានសម្រេចចិត្ត ផ្ទេរទៅលេងជាមួយនឹង Man City កាលពីឆ្នាំ២០០៩ផងនោះ បាននិយាយថានៅថ្ងៃនេះ លោកពិតជាចង់ឃើញកីឡាករ Grealish លេងនៅក្រោមការដឹកនាំរបស់លោក Pep Guardiola មែនទែន។

Jack Grealish ត្រូវបានលោក Gareth Barry ស្នើឲ្យសម្រេចចិត្ត ក្នុងការបដិសេធក្លឹបបិសាចក្រហម Man UTD ហើយជ្រើសយកក្លឹបមេឃខៀវ Man City ជំនួសវិញ ទោះបីជាព័ត៌មានជាច្រើន បានអះអាងថាកីឡាករនឹងផ្ទេរទៅ Old Trafford ក្តី។

លោក Barry បាននិយាយថាទៅ talkSPORT ថា៖ Grealish ចង់ជួយឲ្យ Villa ទៅលេងនៅពានរង្វាន់អ៊ឺរ៉ុប ប៉ុន្តែជារឿងដែលមានអម្រែកខ្លាំងពេកហើយសម្រាប់គាត់ ហើយទំរង់លេងដ៏លេចធ្លោបែបនេះ គាត់គួរតែចុះកុងត្រា លេងឲ្យក្លឹបផ្សេងជំនួសវិញ នោះគឺ Man City៕

ប្រែសម្រួល៖ Lee

Previous articleKabak មានទំរង់លេងស្រដៀងទៅនឹង Lovren អតីតកីឡាករឆ្នើមរបស់ Liverpool
Next articleផឹកស៊ីស្រវឹងឡូឡា ឱពុកម្ដាយថ្លង់ក៏ដើរចេញទៅបាត់ ស្រាប់តែកូនប្រុសមហាចម្រើន ដុត​​ផ្ទះ​​ចោល​លេង​​