Inter Milan និយាយថា៖ លទ្ធផល២-១ គឺដោយសារតែមានកំហុសច្រើនពេក ក្នុងពេលប្រគួត (Video)

0

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីចំនួន ២គ្រាប់ ដើម្បីធ្វើឲ្យក្រុមសេះបង្កង់ Juventus ឈ្នះ ២-១ លើក្រុម Inter Milan ក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia នៅ San Siro កាលពីថ្ងៃអង្គារទី ២ ខែកុម្ភៈ។

ដំបូងឡើយកីឡាករ Lautaro Martinez បានជួយឲ្យក្រុមម្ចាស់ផ្ទះ នាំមុខមុនក្នុងតង់ទី១ ប៉ុន្តែក្រោយមក Cristiano Ronaldo តាមស្មើមកវិញដោយបាល់ពិន័យ។​ Ronaldo បានដណ្តើមបាល់ទី ២ របស់ខ្លួនដោយការស្ទាក់ស្ទើរ និងជាកំហុសម្តងទៀតរវាងកីឡាករ Samir Handanovic និង Alessandro Bastoni។

ក្រុមសេះបង្កង់ Juventus ដែលបានបញ្ចប់ ក្នុងនាមជាជើងឯករងកាលពីឆ្នាំមុន បានធ្វើជាម្ចាស់ផ្ទះជើងទី ២ នៅទីក្រុង Turin ហើយអ្នកឈ្នះនឹងត្រូវប្រកួតជាមួយក្រុម Napoli ឬ Atalanta នៅវគ្គផ្តាច់ព្រ័ត្រ៕

សូមទស្សនាវីដេអូហាយឡាយ៖