Home ព័ត៌មានកីឡា ផ្លូវការ៖ Mengi ចាកចេញពី Man UTD ទៅចូលរួមក្លឹប Derby របស់ Rooney

ផ្លូវការ៖ Mengi ចាកចេញពី Man UTD ទៅចូលរួមក្លឹប Derby របស់ Rooney

0

កីឡាករថ្នាលយុវជនរបស់អង់គ្លេសវ័យ ទើបតែ១៨ឆ្នាំ របស់ក្លឹបបិសាចក្រហម Mengi នៅថ្ងៃនេះត្រូវបានក្លឹប ប្រកាសជាផ្លូវការថា នឹងត្រូវចាកចេញពីក្លឹបជាផ្លូវការហើយ ដើម្បីចូលរួមជាមួយនឹងក្លឹប Derby ។

Derby ដែលមានលោក Wayne Rooney ជាគ្រូបង្វឹកបានធ្វើកិច្ចការងារយ៉ាងខ្លាំង ដើម្បីអាចនាំយកកីឡាករ Teden Mengi មកចូលរួមជាក្លឹបជាផ្លូវការ និងទោះបីជាកីឡាករក្នុងលក្ខខណ្ឌខ្ចីជើង ពេញមួយរដូវកាលនេះក្តី។

គួរឲ្យដឹងដែរថា Mengi ដែលមានវ័យ១៨ឆ្នាំ បានបង្ហាញខ្លួនឲ្យក្លឹបបិសាចក្រហម Man UTD កាលពីពេលប្រកួតប៉ះនឹង Lask Linz នៅក្នុងព្រឹត្តិការណ៍ Europa League កាលពីខែសីហាឆ្នាំ២០២០ ដោយលទ្ធផលជ័យជំនះ ២ទល់នឹង១កាលពីគ្រានោះ៕

ប្រែសម្រួល៖ Lee

Previous articleLiverpool អះអាងហើយថា Matip នឹងអាក់ខានការប្រកួតរយៈពេលយូរ
Next articleខេត្តចំនួន៤ ជាប់ព្រំដែនថៃ ទទួលបានជំនួយជាង ២ពាន់លានរៀល និងសម្ភារៈមួយចំនួនទៀត ពីសម្ដេចតេជោ ហ៊ុន សែន