ភ្នំពេញ៖ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករ ដែលនឹងចូលមកកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយចំនួន ២.៤៧៥.០០០.០០០រៀល និងសម្ភារៈមួយចំនួនបន្ថែមទៀត ដល់ខេត្តចំនួន៤ ដែលនៅជាប់ព្រំដែនថៃ ។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ខេត្តចំនួន៤ ដែលទទួលបានជំនួយនោះរួមមាន៖
១.ខេត្តបាត់ដំបង ទទួលបានថវិកា ៣៧៥លានរៀល ឃីត ១៥០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់ ១៥០០កេស
២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ១,១៧០លានរៀល ឃីតចំនួន៤០០០ ទឹកសុទ្ធ៣០០០កេស និងមីកញ្ចប់ ១០០០កេស
៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៧៨០លានរៀល ឃីតចំនួន៣០០០ ទឹកសុទ្ធចំនួន៦០០០កេស និងមីកញ្ចប់ចំនួន៣០០០កេស
៤.ខេត្តប៉ៃលិន ទទួលបានថវិកា១៥០លានរៀល ទឹកនិង សុទ្ធ៥០០កេស
បើតាមក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា ការផ្តល់ជំនួយសម្រាប់រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈរហូតមកដល់ពេលនេះ មានពលករខ្មែរចំនួនជាង ២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា ៕