ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីថា នឹងមិនដាក់ប្រទេសកម្ពុជាទាំងមូល ឬផ្នែកណាមួយ ក្នុងគ្រាមានអាសន្ននោះទេ ។
ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ចំការមន នៅព្រឹកថ្ងៃទី១ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តន៍ជាប្រចាំ ចំពោះវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល ដោយមិនត្រូវភ្លេចខ្លួននោះទេ ។