តុលាការអនុញ្ញាត ឱ្យលោកស្រី អ៊ាន សៀវម៉ី ត្រឡប់ទៅផ្ទះវិញ

0

ភ្នំពេញ៖ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបាន​តុលា​ការអនុញ្ញាតឱ្យ​វិល​​ ទៅកាន់​លំនៅឋាន​​វិញ ​ក្រោយ​ចូល​​ខ្លួន​​ឆ្លើយ​បំភ្លឺ​​ ទាក់ទងនឹង​បទ​បរិហាកេរ្តិ៍​ នៅ​តុលា​ការ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។

លោកស្រី ចៅក្រម ស៊ លី​ណា បាន​ធ្វើការ​សាកសួរ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​​ម៉ី តាម​ដីកា​សន្និដ្ឋាន​ចោទប្រកាន់​ របស់​តំណាង​អយ្យការ។

សូមរំលឹកថា កាលពី​រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ការ​ចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។

ប៉ុន្ដែការចាប់ខ្លួន មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ៕