គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Tuchel ទីបំផុតត្រូវបានតែងតែជាផ្លូវការហើយ ជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea ជំនួសតំណែងរបស់លោក Frank Lampard ដែលត្រូវបានបណ្តេញចេញកាលពីម្សិលមិញ។
បុរសវ័យ៤៧ឆ្នាំរូបនេះ នឹងមកទទួលរ៉ាប់រងការងារដ៏ធំមួយ ខណៈដែលបច្ចុប្បន្ន Chelsea កំពុងស្ថិតនៅលេខរៀងទី៩នៅឡើយក្នុងតារាង ហើយក្នុងនោះគោលដៅសំខាន់សម្រាប់គាត់ គឺនាំយកក្លឹបឲ្យអាចមានសិទ្ធ ក្នុងការលេងនៅពានរង្វាន់ Champion League ។
គួរឲ្យដឹងដែរថាលោក Tuchel ដែលត្រូវបាន PSG បណ្តេញចេញពីកាលពីខែធ្នូ ត្រូវបានផ្តល់កុងត្រារយៈពេល១៨ខែ ជាមួយនឹងក្លឹប Chelsea ហើយនិងជម្រើស ដើម្បីអាចបន្តកុងត្រាថ្មីនៅទីក្រុងឡុងបន្ថែមទៀត៕
ប្រែសម្រួល៖ Lee