Conte៖ Eriksen នឹងបន្តរស់នៅជាមួយនឹង Inter Milan ដដែល

0

កីឡាករខ្សែបម្រើដាណឺម៉ាក Eriksen គឺជាអ្នកស៊ុតបាល់បញ្ជូលទីហ្វ្រីឃីកដ៏អស្ចារ្យជួយឲ្យ Inter Milan យកឈ្នះ AC Milan នៅក្នុងការប្រកួតពានរង្វាន់ Coppa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គ្រូបង្វឹករបស់ក្លឹប Inter Milan លោក Antonio Conte នៅចប់ការប្រកួត បាននិយាយថាលោករំពឹងទុកថា កិឡាករ Christian Eriksen នឹងបន្តរស់នៅជាមួយនឹងក្លឹប ទោះបីជាព័ត៌មាននៃការចាកចេញនៅតែកើតមានឡើងក្តី។

គួរឲ្យដឹងដែរថា Eriksen បានបន្តលេងជាមួយនឹងក្លឹប Inter Milan ទាំងលំបាកតាំងតែពីខែមករាកន្លងទៅហើយ ថែមទាំងត្រូវបានប្រធានប្រតិបត្តិក្លឹបលោក Giuseppe Marotta សារភាពដែរពិតជាបានដាក់ឈ្មោះគាត់ ចូលទៅក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញពិតមែន៕

ប្រែសម្រួល៖ Lee