Mbappe នឹងអាចពិចារណាចាកចេញលីគបារាំង ប្រសិនបើមានសំណើនៅលើតុចរចា

0

Sportskeeda នៅថ្ងៃនេះបានផ្សាយថា កីឡាករខ្សែប្រយុទ្ធបារាំងដ៏ឆ្នើម Mbappe នឹងអាចចាប់ផ្តើម ធ្វើការពិចារណា ក្នុងការចាកចេញពីបារាំងប្រសិនបើជា មានសំណើរណាមួយពីក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ។

មកដល់ពេលនេះកុងត្រារបស់កីឡាករបារាំងរូបនេះ នៅសល់ពេលត្រឹមតែ១៨ខែទៀតប៉ុណ្ណោះ ជាមួយនឹងក្លឹប PSG ហើយទោះបីជា កីឡាករផ្ទាល់បានអះអាងថា គាត់កំពុងរីករាយនៅឡើយ ជាមួយនឹងក្លឹបក្តី ប៉ុន្តែលោក Julien Laurens ដែលអ្នកជំនាញរបស់ ESPN បានធ្វើការលើកឡើងថា ការផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool នៅតែអាចទៅរួច។

តាមការបញ្ជាក់របស់បុរសដដែលរូបនេះ បានបន្ថែមទៀតថាក្រោមការដឹកនាំរបស់ លោក Jurgen Klopp នៅពេលនេះក្លឹបមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអាចទាក់ទាញតារាឆ្នើម ពីក្លឹបនានាលើលោកបានយ៉ាងងាយ ហើយជាក់ស្តែង ដូចដែរយើងបានឃើញស្រាប់ដូចជាកីឡាករអេស្បាញ Thiago Alcantara ជាដើមកាលពីពេលថ្មីៗនេះ៕