Veron៖ កីឡាករ Messi ទំនងអាចល្បួងទៅលេងនៅ Inter Milan ដោយ Zanetti

0

ខណៈដែលកុងត្រារបស់កំពូលកីឡាករអាហ្សង់ទីន Lionel Messi នឹងត្រូវផុតកំណត់ទៅហើយ នៅក្នុងរដូវក្តៅក្រោយនេះ មកដល់ពេលនេះគ្មានអ្នកណាម្នាក់ហ៊ានអះអាងទេ ថាអនាគតរបស់គាត់នឹងបន្តជាមួយនឹង Barcelona ឬយ់ាងណា។

យោងតាមការលើកឡើងរបស់អតីតកីឡាករខ្សែប្រយុទ្ធ Juan Sebastian Veron បាននិយាយថា អតីតមិត្តរួមក្រុមជម្រើសជាតិលោក Javier Zanetti នឹងអាចក្លាយទៅជាបុគ្គលដ៏សំខាន់ម្នាក់ ដែលអាចបញ្ចុះបញ្ចូលឲ្យ Messi សាកល្បងផ្ទេរមកលេងនៅអ៊ីតាលី ជាមួយនឹង Inter Milan។

គួរឲ្យដឹងដែរថាអតីតប្រធានក្លឹប Barcelona លោក Joan Laporta ធ្លាប់បានអះអាងហើយថាក្លឹប Inter Milan ពិតជាធ្លាប់បានព្យាយាម ក្នុងការចរចានាំយក Messi មែននាពេលកន្លងមក ហើយក្នុងពេលដូចគ្នានេះអតីតប្រធានក្លឹប Inter Milan លោក Massimo Mortatti ក៏បានបញ្ជាក់ដែរថា ម្ចាស់ក្លឹបនាពេលបច្ចុប្បន្ន គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើកុងត្រានេះទៅរួចដែរ៕

ប្រែសម្រួល៖ Lee