អតីតកីឡាករយុវជនរបស់ក្លឹបតោខៀវ Chelsea កីឡាករ Musiala ចាប់តាំងតែពីបានចាកចេញពីអង់គ្លេសមក ទំរង់លេង
របស់គេបានទទួលការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយពេលនេះកំពុងឈានទៅដល់ការទាមទារកុងត្រាថ្មី ជាមួយនឹងម្ចាស់ជើងឯកអ៊ឺរ៉ុប Bayern Munich ផងដែរ។
the Goal បានសរសេរថាទាំងក្លឹប Bayern Munich និងកីឡាករ Jamal Musiala នៅតែបន្តជាប់គាំង រឿងការងារបន្តកុងត្រាថ្មីនៅឡើយ ទោះបីជាយុវជនឆ្នើមរូបនេះធ្លាប់បានបង្ហាញខ្លួន និងបំបែកកំណត់ត្រាមួយចំនួនទៅហើយ សម្រាប់ក្លឹបកាលពីឆ្នាំ២០២០កន្លងទៅ។
ទើបតែមានវ័យ១៧ឆ្នាំកីឡាករ Musiala ត្រូវបានប្រភពដដែលបានជឿជាក់ថា កំពុងទាមទារកុងត្រា ជាប្រាក់កម្រៃខ្លួនដល់ទៅ ១០ម៉ឺនផោនក្នុងមួយសប្តាហ៍ពីក្លឹប ហើយក្នុងនោះគេដឹងថាមានក្លឹបមួយចំនួន កំពុងតែចាប់អារម្មណ៍ទៅលើគាត់ផងដែរដូចជា Liverpool, Man UTD និង Man City ជាដើម៕
ប្រែសម្រួល៖ Lee