ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានធ្វើការកប់បំផ្លាញចោលនូវផលិតផលគ្រឿងសំអាងចំរុះ ដែលហួសកាលបរិច្ឆេទជាច្រើនប្រភេទ របស់ប្រទេសកូរ៉េ ដែលគណៈកម្មាធិការ គ.ប.ផ.ក. បានរឹបអូស និងរក្សាទុកនាពេលកន្លងមក តាមដីការបង្គាប់របស់តុលាការ ។
គណៈកម្មាធិការ គ.ប.ផ.ក. បានសម្រេចកប់បំផ្លាញចោលជាបន្ទាន់ នូវផលិតផលគ្រឿងសម្អាងជាង ២០តោនទាំងនេះ នៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយហេតុថា ផលិតផលគ្រឿងសំអាងចំរុះ ហួសកាលបរិច្ឆេទនិងសុពលភាពប្រើប្រាស់ទាំងនេះ មានការសាយភាយក្លិនមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕




