Home សង្គម ដុតកម្ទេចចោល ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជិត ២តោន

ដុតកម្ទេចចោល ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជិត ២តោន

0

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពី អាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោល នូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១.៨១០គីឡូក្រាម ការដុតកម្ទេចនេះដែរ បានធ្វើឡើងនៅទីលានចាក់សំរាម ស្ថិតនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ចើញចូលរួម ពីលោកអភិបាលរងខេត្ត និងលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០២០ កន្លងមក៕

Previous articleពលករខ្មែរ ទើបមកពីថៃ១៥នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩
Next articleបេក្ខភាពប្រធានក្លឹបថ្មី Barcelona នៅសល់តែ ៣រូបប៉ុណ្ណោះ