the goal នៅសប្តាហ៍នេះហ៊ានអះអាងថា ក្លឹបបិសាចក្រហម Man UTD ហាក់ដូចជាមិនមានបំណងចង់រក្សាកីឡាករ Paul Pogba ទុកនៅជាមួយនឹងក្លឹបទៀតឡើយ ដោយក្នុងនោះខ្លួនក៏បានដាក់តម្លៃខ្លួនរបស់កីឡាករ
បារាំងរូបនេះរួចទៅហើយដែរ។
ប្រភពដដែលបានសរសេរទៀតថា ការចរចាគ្នារវាងក្លឹប Man UTD និង PSG គឺនៅបន្តធ្វើនៅឡើយ ហើយជឿជាក់ថា ក្លឹបជើងឯកបារាំងនេះ នឹងចុះកុងត្រាទិញយក Pogba ជាមិនខានឲ្យអាចចាកចេញពី Old Trafford។
យោងតាមការបញ្ជាក់របស់វេបសាយ Express Sport ក៏បានបញ្ជាក់ថា ក្លឹបនឹងមិនព្រមឲ្យ ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក របស់បារាំងរូបនេះចាកចេញឡើយ ប្រសិនបើខ្លួនមិនអាចប្រមូលលុយបាន យ៉ាងហោចណាស់ ៧៥លានផោនទេនោះ៕
ប្រែសម្រួល៖ ស៊ុនលី