ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរ បាលស្រុករុក្ខគីរី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកងកម្លាំងក្នុងអង្គភាព ចុះបង្រ្កាបករណីល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់ មួយកន្លែង នៅចំណុចភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៥នាក់ភេទប្រុស ក្នុងចំណោមអ្នកប្រព្រឹត្តផ្សេងទៀត ដែលរត់គេចខ្លួនស្របពេលសមត្ថកិច្ចចុះ ទៅដល់ទីនោះ រីឯវត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន ១៣គ្រឿងមាន់ជល់ចំនួន ៣ក្បាលកៅស៊ូជ័រជាសង្វៀន សម្រាប់ជល់មាន់ចំនួន ៣ដុំ ស្ថិតនៅទីកន្លែងនោះត្រូវបានដកហូត ។
នៅក្រោយពេលធ្វើកំណត់ហេតុសាកសួរបំភ្លឺរួច សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ឱ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះបន្តទៀត រួចបានឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕