កីឡាករខ្សែបម្រើប្រយុទ្ធ Bernardo Silva ស៊ុតបាន២គ្រាប់ម្នាក់ឯង ខណៈដែលកីឡាករខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Phil Foden ស៊ុតបាន១គ្រាប់ជួយឲ្យ Man City យកឈ្នះងាយៗទៅលើក្រុម Birmingham ក្នុងការប្រកួតជុំទី៣នៃពានរង្វាន់ FA Cup។
ជ័យជំនះនេះមានន័យថាក្រុមរបស់លោក Pep នឹងបន្តឡើងទៅលេងជុំទី៤ នៃពានរង្វាន់នេះក្រោយ Silva អាចស៊ុតបាន២គ្រាប់ តាំងតែពីនាទីទី៨ និងនាទីទី១៥ ហើយកីឡាករ Phil Foden អាចស៊ុតបាននៅនាទីទី៣៣ ហើយបញ្ចប់ទៅនៃការប្រកួត ក្នុងលទ្ធផល៣ទល់នឹង០។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាលោក Pep បានប្រើទំរង់លេងដ៏គួរឲ្យទាក់ចិត្តមួយ ដោយក្នុងនោះលោកបានផ្លាស់ De Bruyne, Joao Cancelo និង Ruben Dias ចេញផងនៅពាក់កណ្តាលតង់ ដើម្បីទុកឱកាសឲ្យកីឡាករវ័យក្មេង២រូប អាចបញ្ចេញសមត្ថភាពដូចជា Felix Nmecha និង Taylor Harwood Bellis ដើម្បីចាប់ដៃគូជាមួយនឹង John Stones៕
ប្រែសម្រួល៖ Lee
សូមទស្សនាវីដេអូហាយឡាយ៖